ព័ត៌មានថ្មីបំផុត


កំពង់ចាម៖ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២០ លោកវរសេនីយ៍ឯក ជា ជួន អធិការ​នគរបាល​ស្រុកកងមាស បានចាត់តាំង លោកវរសេនីយ៍ទោ ហេង វណ្ណា អធិការ​រង​ទទួល​ការងារ​គ្រប់គ្រង​ជនបរទេស និង​សហការី ចុះសួរ​សុខ​ទុក្ខ​ លោកវរសេនីយ៍ត្រី ស៊ីផុនមករា នាយ​ផ្នែក​គ្រប់គ្រង​ជនបរទេស ដែលកំពុង​សម្រាកព្យាបាលជម្ងឺ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

ក្រុមការងារក៏បាននាំយកអំណោយ របស់លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​កំពង់ចាម លោកអធិការនគរបាលស្រុកកងមាស​ និងសហការី​ សរុបថវិកាចំនួន ១,២០០,០០០៛ (១លាន២សែនរៀល)។

នាឱកាសនេះដែរ​ លោកវរសេនីយ៍ត្រី ស៊ីផុន មករា នាយ​ផ្នែក​គ្រប់គ្រង​ជនបរទេស នៃអធិការដ្ឋាននគរបាលស្រុកកងមាស​ បានថ្លែងអំណរអគុណចំពោះថ្នាក់ដឹកនាំខេត្ត​ និងស្រុក​ ដែលតែងតែយកចិត្តទុកដាក់ ចំពោះមន្រ្តីក្រោមឱវាទ​  និងសូមគោរជូនពរ លោកឧត្តមសេនីយ៍ស្នងការ​ លោកអធិការ​ និងសហការី​ ជួបតែពរបួនប្រការ​ គឺ​ អាយុ​ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ​៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ