ក្រុមហ៊ុន៣អាចនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការវីរុស Covid-19 នៅសប្តាហ៍នេះ
អាមេរិក៖ លោក តេដ្រូស អាដ្ឋាណម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ផលិតផលវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចំនួន៣ នៅលើពិភពលោក អាចនឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅសប្តាហ៍នេះ ខណៈដែលការឆ្លងរាលដាលប្រចាំថ្ងៃ នៃវីរុសផ្លូវដង្ហើមមួយនេះ នៅតែបន្តហក់ឡើងខ្ពស់។
វ៉ាក់សាំងបង្ការវីរុសវីរុស Covid-19 របស់ក្រុមហ៊ុនទាំង៣នោះ គឺក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិកនិងក្រុមហ៊ុន AstraZeneca រួមសហការជាមួយសកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៧២,៦៣៨,៩៦៤នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ១,៦១៨,៧៥០នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប បានកើនឡើងដល់ ៥០,៨៥៩,៤៣៨នាក់៕