ព្រៃវែង៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី លោកវរសេនីយ៍ឯក ខៀវ ហ៊ាន នាយប៉ុស្តិ៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្លាស់ប្តូរភារកិច្ច ប្រធានការិយាល័គយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយលោក ហង្ស វណ្ណ មកជំនួសលោក សុង មាល័យ ដែលត្រូវផ្ទេរទៅបំពេញភារកិច្ច នៅអង្គភាពផ្សេង។

អង្គពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក មួង ដារ៉ា ប្រធានសាខាគយរដ្ឋាករខេត្តព្រៃវែង និងដោយមានការចូលរួមពីសំណាក់ លោកអភិបាលរងស្រុក, មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នបំរើការងារនៅក្នុងស្រុកព្រះស្តេច និងច្រកទ្វារបន្ទាយចក្រីផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ