ភ្នំពេញ៖ នាថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ជាផល្លា អនុប្រធាននាយកដ្ឋាន​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានអញ្ជើញ​ដឹកនាំកម្លាំង ដើម្បីចូលរួមទទួលសម្ភារៈទប់ស្កាត់ និងការពារការឆ្លងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់លោក ជា ច័ន្ទពិសិដ្ឋ និងលោកស្រី នាង រ៉ានី ដោយបានឧបត្ថម្ភសម្ភារៈការពារ​ និងបង្ការទប់ស្កាត់នឹងជម្ងឺកូវីដ-១៩​ កំពុងរាលដាលទូទាំងពិភពលោក​ ក្នុងអាស៊ី​ ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជា​ និងសហគមន៍​យើង។

លោកឧត្តមសេនីយ៍ទោ ជា ផល្លា អនុប្រធាននាយកដ្ឋាន​ បានទទួលសម្ភារៈការពារ​ និងបង្ការទប់ស្កាត់នឹងជម្ងឺកូវីដ-១៩​ មានដូចជា​ ៖ ជែលសម្រាប់លាងដៃមានចំនួន ៥០០ឈុត និងទឹកអាល់កុលសម្រាប់បាញ់សម្លាប់មេរោគមានចំនួន ១៥កាន។​     

ក្នុងឱកាសនោះដែរ​ លោក​ឧត្តមសេនីយ៍ទោ​ បានមានប្រសាសន៍​ ក្នុងនាមតំណាងឱ្យ​ ឯកឧត្តម​ ប្រធាន​ ថ្នាក់ដឹកនាំ​  និង​មន្រ្តី​ក្នុងនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត​ និងបច្ចេកវិទ្យា សូមពាំនាំប្រសាសន៍ថ្លែងអំណរ​ អរគុណ​ យ៉ាងជ្រាលជ្រៅ​ និងផ្ដាំផ្ញើរសួរសុខទុក្ខ​ ហើយសូមជូនពរជូនចំពោះលោក​ លោកស្រី​ និងក្រុមគ្រួសារ​ ជាម្ចាស់អំណោយ​ ទទួលបាននូវពរបួនប្រការគឺ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងប្រកបកិច្ចការអ្វីបានសម្រេច​ ជាពិសេសជៀសផុតពីរោគចម្លងចង្រៃកូវីដ-១៩នេះ​ កុំបីឃ្លៀងឃ្លាតឡេីយ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ