កោះកុង៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានជនជាតិថៃ ០២នាក់ និងខ្មែរម្នាក់ បានចាកចេញពីប្រទេស មានលិខិតបញ្ជាក់ពីស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលិខិតបញ្ជាក់សុខភាព ដោយមានការចូលរួមត្រួតពិនិត្យសុខភាព និងអនុវត្តនីតិវិធីរបស់មន្រ្តីចត្តាឡីស័ក ប្រចាំការមាត់ច្រក នូវវិធានការ របស់ក្រសួងសុខាភិបាល។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ