មណ្ឌលគិរី៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យស៊ើបអង្គេត និងអនុវត្តនីតិវីធី បានសហការជាមួយ កម្លាំងជំនាញការិយាល័យគ្រប់គ្រងជនបរទេស កម្លាំងជំនាញអន្តោប្រវេសន៍ស្រុកកែវសីមា និងស្រុកអូររាំង ដើម្បីត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេស និងប្រព័ន្ធ (FPCS) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០៤ ក្នុងស្រុកកែវសីមា និងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យក្នុងស្រុកអូរាំង។

ក្នុងនោះជំនាញបានណែនាំដល់ប៉ុស្តិ៍ ត្រូវតម្លើងបញ្ជីតារាងតាមប្រភេទជនបរទេសឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង ហើយបានណែនាំឲ្យកម្លាំងប៉ុស្តិ៍ ធ្វើការលុបគោលដៅណា ដែលមិនប្រក្រតី និងការស្កេនឡើងវិញផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ