ព័ត៌មានថ្មីបំផុត


នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ០៩និង៤០នាទី សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសំពៅលូន និងតំណាងក្រុមហ៊ុនMSR អាហារបំប៉ន ដឹកនាំដោយលោក លោក យន់ ហន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំពៅលូនខេត្តបាត់ដំបង បានធ្វើការចុះចែកសម្ភារៈបង្ការមេរោគកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋជុំវិញបរិវេណ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីខេត្តបាត់ដំបង។

ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានឧបត្ថមដល់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី រួមមាន ម៉ាស់ ០៣ប្រអប់, ជែលសម្រាប់លាងសម្អាតដៃ(៥០ម.ល) ចំនួន ២០០ដប និងសាប៊ូលាងសម្អាតដៃចំនួន ៨៤ដុំ ផងដែរ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ