ក្រុមសិក្ខាកាមនាយនគរបាលជាតិ ២០នាក់ ធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទជូនក្រុមសិក្ខាកាម នាយនគរបាលជាតិ ចំនួន ២០នាក់ បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសវិញ បន្ទាប់ពីបានបញ្ចប់កម្មសិក្សាបំប៉នជំនាញនៅប្រទេសវៀតណាម។
ដោយយោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួង៕