ជនជាតិខ្មែរម្នាក់ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ តាមការណែនាំរបស់ក្រសួងសុខាភិបាល
ក្រចេះ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង២៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនពលរដ្ឋខ្មែរ ធ្វើដំណើរចូល ប្រទេសមានចំនួន ០១នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារ ចត្តាឡីស័ក បានអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕