នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ ចុះហត្ថលេខាទទួលអំណោយអង្គរចំនួន ២៥តោន ពីអគ្គមេបញ្ជាការកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម
ស្វាយរៀង៖ នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់កម្លាំង រៀបចំសណ្ដាប់ធ្នាប់ ការពារសុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ច ជូនគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ ព្រមទាំងសហការី អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាទទួលអំណោយអង្គរចំនួន ២៥តោន ពីអគ្គមេបញ្ជាការកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស នៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ វៀតណាម៕







