កិច្ចប្រជុំត្រួតពិនិត្យការងារជំនាញ ផែនការងារអន្តោប្រវេសន៍ និងផែនការងារអត្តសញ្ញាណកម្ម នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងផែនការងារអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការងារជំនាញផែនការងារអន្តោប្រវេសន៍ និងផែនការងារអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកស្នងការង ទទួលផែនការងារអន្តោប្រវេសន៍, ផែនការងារអត្តសញ្ញាណកម្ម, លោក លោកស្រី នាយ-នាយរងការិយាល័យចំណុះផែន និងលោកអធិការ-អធិការរង ស្រុកបាធាយ៕










