ព័ត៌មានថ្មីបំផុត


បាត់ដំបង៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ធ្វើការឃាត់បានប្រជាពលរដ្ឋខ្មែរចំនួន ០២នាក់ ដែលបានធ្វើសកម្មភាពឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ ក្នុងគោលបំណងដើម្បីទៅរកការងារធ្វើ នៅទីក្រុងបាងកង តាមរបៀងស្លាបស្តាំរបស់ប៉ុស្តិ៍។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការពន្យល់អប់រំណែនាំ ដល់ពួកគាត់ទាំង ០២នាក់ ធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាពឆ្លងដែន ដោយខុសច្បាប់តទៅទៀត និងឈប់ជឿចាញ់បោកមេខ្យល់ រួចអនុញ្ញាតឲ្យពួកគាត់ទាំង ០២នាក់ បានត្រឡប់ទៅកាន់លំនៅដ្ឋានវិញ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ