ព័ត៌មានថ្មីបំផុត


កំពង់ស្ពឺ៖ កម្លាំងការិយាល័យគ្រប់គ្រង់ជនបរទេស ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយ កម្លាំងផ្នែកអន្តោប្រវេសន៍ នៃអធិការដ្នានស្រុកភ្នំស្រួច ចុះធ្វើបច្ចុប្បន្នភាពជនបរទេអន្តោប្រវេសន្ត នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានចំនួន ០៩គ្រួសារ។

ក្នុងការចុះធ្វើបច្ចុប្បន្នភាពជនបរទេអន្តោប្រវេសន្ត ទាំង ០៩គ្រួសារ មានមនុស្សចំនួន ២៤នាក់ ស្រី ១២នាក់ ហើយអាយុ ១៨ឡើងចំនួន ១៨នាក់ ស្រី ០៩នាក់  និងអាយុ ១៨ឆ្នាំចុះ ចំនួន ០៦នាក់ ស្រី ០៣នាក់ រីឯអ្នកទើបតែកើតថ្មី ០១នាក់ មកពីខេត្តផ្សេង ចំនួន ០១គ្រួរសារ មានមនុស្ស ០១នាក់ ក្នុងនោះមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទាំងអស់៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ