ពិធីជួបសំណេះសំណាល ជាមួយក្រុមយុវជនឃុំទ្រាស ស្រុកស្វាយចេក
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍តំណាងលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ជួបសំណេះសំណាល ជាមួយក្រុមយុវជនឃុំទ្រាស ស្រុកស្វាយចេក ដោយចូលរួមពី ក្រុមប្រឹក្សា មេឃុំ លោកគ្រូ នាយិកា ដើម្បីឲ្យប្អូនៗ បានចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកា តាមរយ:លោកឧត្តមសេនីត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ ចំនួន ១,២៥០,០០០រៀល (ប្រគេនដល់ព្រះសង្ស ចំនួន ១,០០០,០០០រៀល និងលោកគ្រូ អ្នកគ្រូ ចំនួន២៥០,០០០រៀល)៕







