ព័ត៌មានថ្មីបំផុត


សៀមរាប៖ នាថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងសហការីបានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីនីតិវិធីដាក់ពាក្យស្នើសុំលិខិតអត្រានុកូលដ្ឋាន និងនីតិវិធីពាក់ព័ន្ធនានា របស់ជនបរទេសអន្តោប្រវេសន្ត និងខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR) នៅសាលាខេត្តសៀមរាប។

សិក្ខាសាលានេះ មានរយ:ពេលមួយថ្ងៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង អន្តោប្រវេសន៍ និងតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, នាយករដ្ឋបាលសាលាខេត្ត តំណាងលោកជំទាវអភិបាលរងខេត្ត (ទទួលការងារអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម), លោកស្នងការរងខេត្ត (ទទួលការងារអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម), អភិបាលរងក្រុងសៀមរាប និងស្រុកបាគងអធិការ-អធិការរង ស្រុក/ក្រុង, មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចំនួន ៥ និងលោកមេឃុំចំនួន ២ ពាក់ព័ន្ធនឹងតំណាងសហគមន៍ខ្មែរកម្ពុជាក្រោម នៅស្រុក/ក្រុង និងឃុំសង្កាត់ពាក់ព័ន្ធ សរុបចំនួន ៣៨នាក់។

នៅក្នុងសិក្ខាសាលានេះ ផ្តោតសំខាន់លើប្រធានបទ និងបញ្ហាប្រឈមមួយចំនួន រួមមាន៖ អំពីសិទ្ធិមនុស្ស, សិទ្ធិទទួលបានការអប់រំ, សិទ្ធិទទួលបានសញ្ជាតិ, សិទ្ធិធ្វើការ និងកាន់កាប់ទ្រព្យសម្បត្តិ នីតិវិធីស្តីពីការដាក់ពាក្យសុំឯកសារ អត្តសញ្ញាណប័ណ្ណស្របច្បាប់និងដំណើរការសញ្ជាតិ, ការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា, អត្ថប្រយោជន៍ នៃការចូលរួមអនុវត្តច្បាប់ និងឯកសារគតិយុត្តិនានា និងដំណើរការនៃការអនុវត្តសេចក្តីណែនាំលេខ ០១៥សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ