ភ្នំពេញ៖ នាថ្ងៃអង្គារ ០៩កើត​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២០​ វេលាម៉ោង ០៩និង០០នាទី​ លោកឧត្តមសេនីយ៍ទោ​ វឌ្ឍនៈ​ មង្គល​ ប្រធាននាយកដ្ឋានច្រកទ្វារទី១​ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២០។

កិច្ចប្រជុំនាពេលនេះ បានធ្វើឡើងនៅនាយកដ្ឋានច្រកទ្វារទី១​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដោយមានការអញ្ជើញចូលរួមពីសំណាក់​ លោក-លោកស្រី​ អនុប្រធាននាយកដ្ឋាន​ និងលោកនាយការិយាល័យ​ ចំណុះនាយកដ្ឋានច្រកទ្វារទី១​ សរុបចំនួន​ ១៨នាក់។

ក្នុងឱកាសនេះដែរ​ លោកឧត្តមសេនីយ៍ទោ​ ប្រធាននាយកដ្ឋាន​ មានមតិបូកសរុប​ និងណែនាំ ដល់លោកអនុប្រធាននាយកដ្ឋាន​ លោកនាយការិយាល័យ​ និងមន្ត្រីទាំងអស់​ ឲ្យខិតខំ​បំពេញ​ភារកិច្ច​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ និង​ត្រូវ​អនុវត្តវិធានការក្រសួងសុខាភិបាល​ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩​ ឲ្យបានជាប់ជានិច្ច៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ