កោះកុង៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលសម្ភារៈដើម្បីបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ ពីលោក ភៀវ ខៃ មន្ត្រីទទួលបន្ទុកគំរោង និងទំនាក់ទំនងរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិទេសន្តវេសន៍ (IOM)។

ក្រុមការងារបានទទួលសម្ភារៈដើម្បីបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ មាន ម៉ាស ៥០ប្រអប់តូច, របាំងមុខ ៥៦ឯកតា, ជែលដបធំចំណុះ ៥០០ម.ល ១២ដប, ស្រោមដៃ ១០ប្រអប់តូច, ឧបករណ៍សំរាប់វាស់កំដៅ ០៥ឯកតា, ថ្មពិល ១២គូ, សៀវភៅបទដ្ឋាននីតិវិធីប្រតិបត្តិការ ១០០ឯកតា, កន្លែងត្រូវជៀសវាង(A2) ១០០ឯកតា, របៀបពាក់ម៉ាស់ក្រណាត់ឲ្យមានសុវត្ថិភាព ១០០ឯកតា, របៀបលាងសម្អាតដៃ(A2) ១០០ឯកតា និងរស់នៅធម្មតាតាមបែបគន្លងថ្មី ១០០ឯកតា៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ