វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០
កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅបរិវេណវត្តសុវណ្ណរង្សី ស្ថិតក្នុងភូមិ-ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
អញ្ជើញចូលរួមក្នុងពិធីនេះ មាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរង, មន្ត្រីសាលាខេត្ត, តំណាងមន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា, អភិបាល, គណ:អភិបាល, មន្ត្រីស្រុកកងមាស, ក្រុមប្រឹក្សាឃុំ, មន្ត្រីឃុំ, មេភូមិ, តំណាងអង្គការ, វិស័យឯកជន និងប្រជាពលរដ្ឋ សរុបចំនួ ១៣៨នាក់ ភេទស្រី ៣១នាក់៕







