កិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA នៅទីស្ដីការក្រសួង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមដោយ ឯកឧត្តម ថូ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនព្រមទាំងលោក លោកស្រី និងអនុប្រធាននាយកដ្ឋាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕









