កម្លាំងជំនាញគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះចែកលិខិតជូនដំណឹង ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះចែកលិខិតជូនដំណឹង ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដល់ កាសុីណូ សណ្ឋាគារ និងផ្ទះជួល បានចំនួន០៨គោលដៅ។
ក្នុងការចុះចែកលិខិតជូនដំណឹង ស្ដីពីការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសទាំង ០៨គោលដៅ មាន ១. កាស៊ីណូ ហ្គោលឌិន ទ្រីភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២. កាស៊ីណូ នាគទិព្វចាស់ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៣. សណ្ឋាគារ ដេលី (Dailly Hotel) ភូមិបាលិលេយ្យ២ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៤. ផ្ទះជួលឈ្មោះ វ៉ា ប៊ុនថេង (ខេង សេងថៃ) ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៥. ផ្ទះជួលឈ្មោះ អេង សុគារ(ហៅជ្រុយ) ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ, ៦. ផ្ទះជួលឈ្មោះ តាងួន(មាន២គោលដៅ) ភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុង ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ, ៧. ផ្ទះសំណាក់ ឈាន ទាវ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ និង៨. ផ្ទះសំណាក់ ៩៩(ផ្សារយួន) ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕