ព័ត៌មានថ្មីបំផុត


សៀមរាប​៖​ មាន​ករណី​ជនបរទេស​ម្នាក់​ បាន​លង់ទឹក​អាង​ក្នុង​សណ្ឋាគារ​ស្លាប់​ នា​វេលា​ម៉ោង​ប្រហែល​ ២០​និង​៣០​នាទី​ ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​សណ្ឋាគារ​ រ៉ូ​យ៉ា​ល់​អង្គរ​រី​សត​ ស្ថិត​នៅ​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​-​ខេត្តសៀមរាប​។​
 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ FENG​ YUZHEN​ ភេទ​ស្រី​ អាយុ​៧៥​ឆ្នាំ​ ជនជាតិ​ ចិន​ ជា​ភ្ញៀវ​ទេសចរណ៍​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​ ឆាង​ យ៉ុ​ង​ ស្នាក់​នៅ​បន្ទប់​លេខ​៥០៣​ សណ្ឋាគារ​ខាងលើ​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ របស់​សមត្ថកិច្ច​ជំនាញ​ និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​លង់ទឹក​។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​ នៅ​សាល​តម្កល់សព​ស្ទឹង​មាន​ជ័យ​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​សម្រេច​ របស់​ក្រុម​គ្រួសារ​ និង​ស្ថានទូត​៕


 

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ