ព័ត៌មានថ្មីបំផុត


​សៀមរាប​៖​ មាន​ករណី​ជនបរទេស​ម្នាក់​ បាន​ស្លាប់​ នៅ​ចំណុច​បន្ទប់​លេខ​១៥៣​ សណ្ឋាគារ​ បុរី​អង្គរ​ ស្ថិត​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​-​ខេត្តសៀមរាប​ នា​វេលា​ម៉ោង​ ១៣​និង​៣០​នាទី​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​។​
 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ TRATTER​ TREVOR​ JOSEPH​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ អូស្ត្រាលី​ ជា​ភ្ញៀវ​ទេសចរណ៍​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៩​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​ EXPEDIA​ ស្នាក់​នៅ​សណ្ឋាគារ​កើតហេតុ​ខាងលើ​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ របស់​សមត្ថកិច្ច​ជំនាញ​ និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ ដោយ​ប្រើ​ថ្នាំ​ងងុយដេក​ច្រើន​ហួស​កម្រិត​។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​ នៅ​សាល​តម្កល់សព​ស្ទឹង​មាន​ជ័យ​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​សម្រេច​ របស់​ក្រុម​គ្រួសារ​ និង​ស្ថានទូត​៕

 


 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ