ព័ត៌មានថ្មីបំផុត


ក្រចេះ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង០០នាទី បានបញ្ជូនចេញពលរដ្ឋវៀតណាមចំនួន ០១នាក់ ឲ្យកម្លាំងប៉ុស្តិ៍វរៈយោធាការពារព្រំដែនវៀតណាមលេខ ៨០១ ហ័រលឺ។
 

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមនេះ មានឈ្មោះ Phan Truong Quoc Trinh  ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិ មី ក្រុង ធូយ៉ូវម៉ូត ខេត្តបិញយឿង ប្រទេសវៀតណាម មុខរបរ ជាងឈើ។ តាមការសាកសួរឈ្មោះខាងលើ បានធ្វើដំណើរចូលប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ តាមច្រករបៀងគ្រប់គ្រងដោយវរៈនគរបាលការពារព្រំដែន ៦១៩ រហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ទើបធ្វើដំណើរត្រឡប់ទៅវិញ ឆ្លងកាត់ភូមិសាស្រ្តច្រកទ្វារ ត្រូវបានកម្លាំងល្បាតឃាត់ខ្លួន កាលពីវេលាម៉ោង ១៦និង១៥នាទី នៅច្រករបៀងហាមឃាត់ ក្នុងដំណើរចេញពីប្រទេសកម្ពុជា៕


 

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ