ជំនួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម អមស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា
ជំនួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម អមស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា
រសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ពស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមក្នុងជំនួបសម្តែងការគួរសម ពិភាក្សាការងារ ក្រោមអធិបតី ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបជាមួយ លោកវរសេនីយ៍ឯក វឿង ក្វាងបាក់ និងសហការី ក្នុងឱកាសដែលលោកវរសេនីយ៍ឯក វឿង ក្វាងបាក់ ត្រូវបានតែងតាំងថ្មី ជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម អមស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួសលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ដែលត្រូវចប់អាណត្តិ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
![](/public/ckfinder/userfiles/files/1(692).jpg)
![](/public/ckfinder/userfiles/files/2(678).jpg)
![](/public/ckfinder/userfiles/files/3(684).jpg)
![](/public/ckfinder/userfiles/files/4(672).jpg)
![](/public/ckfinder/userfiles/files/5(662).jpg)
![](/public/ckfinder/userfiles/files/6(645).jpg)
![](/public/ckfinder/userfiles/files/7(633).jpg)
![](/public/ckfinder/userfiles/files/8(596).jpg)
![](/public/ckfinder/userfiles/files/9(577).jpg)
![](/public/ckfinder/userfiles/files/10(546).jpg)
![](/public/ckfinder/userfiles/files/11(519).jpg)
![](/public/ckfinder/userfiles/files/12(481).jpg)
![](/public/ckfinder/userfiles/files/13(445).jpg)
![](/public/ckfinder/userfiles/files/14(416).jpg)