ព័ត៌មានថ្មីបំផុត


កម្មវិធីអបអរសាទរ យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធើណែត ឆ្នាំ២០២៥ ក្រោមប្រធានបទ “កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ”

 

ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាកអន្តប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរ យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធើណែត ឆ្នាំ២០២៥ ក្រោមប្រធានបទ “កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ” ដែលប្រព្រឹត្ដទៅនៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស។

កម្មវិធីខាងលើនេះដែរ ក៏មានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការសកម្មភាពដើម្បីកុមារ (Apple) និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន ដែលជាសមាជិកគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមហ៊ុនដៃគូឧបត្ថម្ភ អ្នកផលិតវីដេអូមាតិកាអប់រំ និងរួមជាមួយ នាយក នាយិកា គ្រូបង្រៀន សិស្សានុសិស្ស និងអង្គការដៃគូជាតិ-អន្ដរជាតិ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ