ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្នាក់ការ ស.ស.យ.ក ស្រុកបាណន់

 

នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម សុខ វាសនា អនុប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងជាប្រធានជំនួយការដឹកនាំ ស.ស.យ.ក ស្រុកបាណន់ បានអញ្ជើញចូលរួមជាមួយ ស.ស.យ.ក ស្រុកបាណន់ ដើម្បីរៀបចំប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្នាក់ការ ស.ស.យ.ក ស្រុកបាណន់ អគារទំហំ ១៦ម៉ែត្រ គុណនឹង ២៣ម៉ែត្រ មានបន្ទប់បណ្តុះបណ្តាលកុំព្យូទ័រ បណ្ណាល័យ បន្ទប់ធ្វើការងាររដ្ឋបាល និងបន្ទប់ប្រជុំ ស្ថិតនៅភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ