ព័ត៌មានថ្មីបំផុត


ចុះត្រួតពិនិត្យ សំណេះសំណាល ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុតនានារបស់ក្រសួងមហាផ្ទៃ ជូនជនបរទេសអន្តោប្រវេសន្តវៀតណាម នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ

 

នាថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រុមការងារនៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន សហការជាមួយស្នងការរងផែនអន្តោប្រវេសន៍ និងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ សំណេះសំណាល ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុតនានារបស់ក្រសួងមហាផ្ទៃ ជូនជនបរទេសអន្តោប្រវេសន្តវៀតណាមដែលរស់នៅតំបន់នោះ និងធ្វើការណែនាំដល់ជនបរទេសអន្តោប្រវេសន្ត ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវស្តីពី អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។

 

កាជួបសំណេះសំណាលនេះក៏មានការចូលរួមពីលោកមេឃុំ នាយប៉ុស្តិ៍ឃុំផាត់សណ្តាយ នាយរងការិយាល័យ និងមន្រ្តីជំនាញប្រចាំឃុំផាត់សណ្តាយ សរុបរួមមានចំនួន ៦៧នាក់៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ