ព័ត៌មានថ្មីបំផុត


សិក្ខាសាលា ស្តីពី ទេសន្តប្រវេសន៍ការងារនៅតាមច្រករបៀងមីយ៉ាន់ម៉ា/កម្ពុជា/ឡាវ-ថៃ និងវិធីសាស្ត្របង្កើនផលចំណេញពីការធ្វើចំណាកស្រុក

 

នៅថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី (ទេសន្តប្រវេសន៍ការងារនៅតាមច្រករបៀងមីយ៉ាន់ម៉ា/កម្ពុជា/ឡាវ-ថៃ និងវិធីសាស្ត្របង្កើនផលចំណេញពីការធ្វើចំណាកស្រុក) ដែលរៀបចំឡើងដោយធនាគារពិភពលោក សហការជាមួយអង្គការអន្តរជាតិការងារ (ILO) នៅសណ្ឋាគារ HYYATT Regency រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ វុទ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីតំណាងភាគីកម្មុជា (ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ) ប្រតិភូក្រសួងការងារនៃប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា (តាមប្រព័ន្ធZoom) សមាគម ACRA អង្គការ ILO និងអង្គការ IOM ព្រមទងមានការចូលរួមតាមប្រព័ន្ធ Zoom ពីបណ្តាប្រទេស និងអន្តរជាតិដែលពាក់ព័ន្ធ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ