ពិធីប្រកាសសមាសភាពក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ ០០៣ផក នៅខេត្តកណ្ដាល
ពិធីប្រកាសសមាសភាពក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ ០០៣ផក នៅខេត្តកណ្ដាល
នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ដកណ្ដាល ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ រួមនិងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ដកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិទ្យា អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការប្រចាំខេត្តកណ្តាល បានចូលរួមដឹកនាំពិធីប្រកាសសមាសភាពក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងប្រធានសាលាដំបូង ឯកឧត្ដមព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកណ្ដាល នាយករងរដ្ឋបាលសាលាខេត្ដ លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ដកណ្ដាល លោកស្នងការរងទទួលផែនអន្តោប្រវេសន៍ និងផែនអត្តសញ្ញាណកម្មខេត្ត លោក លោកស្រី ប្រធានមន្ទីរ នាយ/នាយរង និងមន្រ្តីនៃការិយាល័យគ្រប់គ្រងជនបរទេស និងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុក អធិការ/អធិការរងក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)