កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំមករា ឆ្នាំ២០២៥ របស់នាយកដ្ឋានច្រកទ្វារទី២
កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំមករា ឆ្នាំ២០២៥ របស់នាយកដ្ឋានច្រកទ្វារទី២
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន។ ក្នុងនោះដែរ ក៏មានការចូលរួមពីលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាលសរុបឡើងអានសេចក្ដីព្រាងរបាយការណ៍ ហើយក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋានចូលរួមមតិក្នុងការកែតម្រូវ ជាមួយគ្នានោះលោកក៏បានអនុញ្ញាតឱ្យនាយការិយាល័យទាំង៣ ឡើងរាយការណ៍ពីលទ្ធផលការងារ និងបញ្ហាប្រឈមក្នុងខែមករា ឆ្នាំ២០២៥ របស់ការិយាល័យនីមួយៗ។
ជាកិច្ចបន្ទាប់ ប្រធានអង្គប្រជុំបានមានប្រសាសន៍បូកសរុប ណែនាំការងារជំនាញ និងលើកទិសដៅអនុវត្តបន្តដូចខាងក្រោម៖
-បានណែនាំលោកនាយការិយាល័យទាំង ៣ ត្រូវអនុវត្តការងារជំនាញទៅតាមឋានានុក្រម នៃការងារ
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង ៣ នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ ពេលដែលមានឈ្មោះចាត់តាំងតំណាងចូលរួមប្រជុំផ្សេងៗ ត្រូវមានរបាយការណ៍ពេលប្រជុំចប់
-បានណែនាំថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យទាំង ៣ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវគោរពបទវិន័យនគរបាលជាតិឲ្យបានល្អប្រសើរ និងត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ
-បានណែនាំការិយាល័យជំនាញសិក្សាស្វែងយល់ពីប្រព័ន្ធ TMS និងQR code សម្រាប់បិទលើលិខិតឆ្លងដែន
-បានណែនាំឱ្យយកចិត្តទុកដាក់ពង្រឹងនូវការចេញចូល នៃជនបរទេស និងត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ
កិច្ចប្រជុំត្រូវបានបញ្ចប់នៅម៉ោង ១២ និង ០០នាទី ថ្ងៃត្រង់ ប្រកបដោយក្តីសោមនស្សរីករាយ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)