ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់នាយកដ្ឋានរដ្ឋបាលសរុប

នារសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព,ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់នាយកដ្ឋានរដ្ឋបាលសរុប ដោយដឹកនាំកិច្ចដោយឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សៀកចលនា អគ្គនាយករងសវនកម្មផ្ទៃក្នុង ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង អន្តោប្រវេសន៍ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្ត្រីក្រោមឱវាទ​ នៃនាយកដ្ឋានរដ្ឋបាលសរុប ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយការិយាល័យ មន្ត្រីជំនាញដែលពាក់ព័ន្ធ និងសហការីនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ