ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងខេត្តស្ទឹងត្រែង
ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងខេត្តស្ទឹងត្រែង
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសដ្ឋ អគ្គនាយករងអន្តោប្រវេសន៍បានដឹកនាំក្រុមប្រតិបត្តិការទី២ ប្រជុំស្តាប់របាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្តីពីការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេស និងការគ្រប់គ្រងអត្តសញ្ញាណកម្មក្នុងខេត្តស្ទឹងត្រែង និង រសៀលថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ និង ឯកឧត្តម ថោង ស្រាន់ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារប្រតិបត្តិការត្រួតពិនិត្យវត្តមានជនបរទេសខេត្តស្ទឹងត្រែង បានដឹកនាំរៀបចំពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងខេត្តស្ទឹងត្រែង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករង និងជាអនុប្រធានក្រុមប្រតិបត្តិការទី២ ទទួលខេត្តក្រចេះ និងស្ទឹងត្រែង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភ័ក្ត្រាអគ្គនាយករង និងជាអនុប្រធានក្រុមប្រតិបត្តិការទី២ ទទួលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រុមការ ងារជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមកាងារជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៏ និងមានការចូលរួមពីមន្ត្រីជំនាញរបស់ខេត្តរួមមាន លោកស្នងការរងទទួលផែនអន្តោប្រវេសន៌ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ប្រធានមន្ទីរការងារខេត្ត នាយករងសាលាខេត្ត មេបញ្ជាការរងកងរាជាវុធហត្ថខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ អធិការ អធិការរងក្រុង-ស្រុកពាក់ព័ន្ធ ចៅសង្កាត់-មេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជុំវិញខេត្ត ដោយមានការចោទជាសំណួរ និងចម្លេីយ យ៉ាងផុលផុសក្នុងអង្គពិធីផងដែរ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)