ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងផ្សព្វផ្សាយខ្លឹមសារសន្និបាតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង អន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។ 

 

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ លោកនាយ នាយរងផ្នែក និងមន្ត្រីក្រោមចំណុះឲ្យនាយកដ្ឋាន ជាមួយគ្នានេះដែរ ក៏មានពិធីបំពាក់ឋានន្តរស័ក្តិ ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីផងដែរ៕

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ