ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំស្តីពីករណីការដោះដូរទីតាំងដីប៉ុស្តិ៍ត្រួតពិនិត្យផ្លូវទឹករបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាជាមួយកំពង់ផែស្វយ័តភ្នំពេញ

 

នារសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំស្តីពីករណីការដោះដូរទីតាំងដីប៉ុស្តិ៍ត្រួតពិនិត្យផ្លូវទឹករបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្រោមអធិបតីភាព សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តមអគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយកការិយាល័យ និងសមាជិក សមាជិកាពាក់ព័ន្ធប្រមាណជា ២៥រូប នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទីស្តីការក្រសួងមហាផ្ទៃ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ