ព័ត៌មានថ្មីបំផុត


ពិធីប្រកាសសមាសភាព ក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ ០០៣ផក

 

នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី១ និងឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិត្យា ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី១ បានចូលរួមដឹកនាំពិធីប្រកាសសមាសភាព ក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការត្រួតពិនិត្យជនបរទេសដែលកំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ ជាន់ទី២ អគារ “ខ”។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ