កិច្ចប្រជុំស្ដីពីការងារពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំស្ដីពីការងារពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធីបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍
នារសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ចើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ជាន់ទី៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ អគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋានទាំងអស់ លោកអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លោកស្នងការរង ទទួលផែនអន្តោប្រវេសន៍គ្រប់រាជធានី-ខេត្ត នាយការិយាល័យគ្រប់គ្រងជនបរទេស និងនាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត។
បន្ទាប់ពីបានស្ដាប់ លោកស្នងការរងបណ្ដាលរាជធានី-ខេត្ត និងអង្គប្រជុំបានលើកឡើងពីលទ្ធផលការងារ និងបញ្ហាប្រឈមដែលជួបប្រទះកន្លងមក។
ឯកឧត្ដម ឧត្តមសេនីឯក សុខ វាសនា បានសង្កត់ធ្ងន់ជូនអង្គប្រជុំថា ការគ្រប់គ្រងវត្តមានជាក់ស្ដែងរបស់ជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺជាភារកិច្ចសំខាន់ក្នុងការរួមចំណែករក្សាសន្តិសុខជាតិ និងសុវត្តិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ក៏ដូចជា កងកម្លាំងនៅតាមរាជធានី-ខេត្ត ត្រូវបន្តប្រឹងប្រែងយកចិត្តទុកដាក់លើការងារគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យម៉ត់ចត់ ធានាដល់ការងារស្រាវជ្រាវស៊ើបអង្កេតមុខសញ្ញា និងត្រូវជំរុញការផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ០០៣ ដល់សមត្ថកិច្ចក្រោមឱវាទ និងជនបរទេសអន្តោប្រវេសន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជ្រួតជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធខ្ពស់ ស្របតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយក ក៏បានផ្តល់អនុសាសន៍ឲ្យក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលមូលដ្ឋាន យល់ដឹងច្បាស់លាស់ពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងជនបរទេស ដូចជាងាយស្រួលក្នុងស្វែងរក ជាពិសេសនៅពេលជនបរទេស ដែលមានពាក់ព័ន្ធនឹងបទល្មើសណាមួយ ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា។
ឯកឧត្តម បន្តទៀតថា ដើម្បីពង្រឹងការងារគ្រប់គ្រងជនបរទេស ឲ្យមានប្រសិទ្ធិភាពកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តម អគ្គនាយក បានផ្តល់មតិណែនាំដល់អង្គភាពជំនាញត្រូវធ្វើយ៉ាងណាពង្រឹងផ្នែកបច្ចេកទេស ការផ្ទៀងផ្ទាត់វត្តមានជនបរទេសដែលចេញ ចូលប្រទេសកម្ពុជា និងជាពិសេស គឺទិន្នន័យជនបរទេសដែលត្រូវបានផ្តល់ទិដ្ឋការស្នាក់នៅយូរ។ ឯកឧត្ដម ក៏បានបញ្ជាក់បន្ថែមថា ជាមួយនេះត្រូវពង្រឹងឡើងវិញ នូវបែបបទនីតិវិធី ផ្អែកទៅតាមច្បាប់ក្នុងការផ្តល់ទិដ្ឋការស្នាក់នៅយូរ របស់ជនបរទេស ដោយផ្អែកលើគោលការណ៍ផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិ។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានកោតសរសើរដល់មន្រីពាក់ព័ន្ធដែលបានខិតខំបញ្ចេញជំនាញបច្ចេកវិទ្យារបស់ខ្លួន ក្នុងការបង្កើតប្រព័ន្ធ (FPCS) និងបានជុំរុញឲ្យមន្រ្តីជំនាញទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិប្រកបដោយវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធិភាព៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)