កិច្ចប្រជុំសំណះសំណាលជាមួយកីឡាករក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ
កិច្ចប្រជុំសំណះសំណាលជាមួយកីឡាករក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្លឹបអន្តោប្រវេសន៍មានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណះសំណាលជាមួយកីឡាករក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ
នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករាឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្លឹបអន្តោប្រវេសន៍មានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណះសំណាលជាមួយកីឡាករក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យដែលមានការអញ្ចើញចូលរួមពី ឯកឧត្តមលោក-ជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋានពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្ដើមឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង និងជាអនុប្រធានក្លឹបដឹកនាំក្រុមកីឡាករក្លឹបអន្តោប្រវេសន៍មានជ័យ ឡេីងអានរបាយការណ៍អំពីសកម្មភាពហ្វឹកហាត់ និងការប្រកួតសាកល្បងកន្លងមក ជូនឯកឧត្តមប្រធាន និងអង្គពិធីជ្រាប។
នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្លឹបអន្តោប្រវេសន៍មានជ័យបានមានប្រសាសន៍ថា បន្ទាប់ពីការងារជំនាញផ្សេងៗអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចូលរួមក្នុងសង្គមដូចជាកីឡាបាល់ទាត់នេះក៏ជាផ្នែកមួយក្នុងការលេីកតម្កេីងរៀបចំ និងការអភិវឌ្ឍនរបស់ប្រទេសកម្ពុជាបន្តទៅមុខទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តលើកឡើងទៀតថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងត្រៀមចូលរួមកីឡាផ្សេងៗទៀត ក្នុងការចូលរួមសកម្មភាពក្នុងសង្គមក៏ដោយសារតែប្រទេសកម្ពុជាកំពុងមានការរីកចំរេីនខ្លាំងនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបន្តទៀតថា ចំពោះមន្រ្តីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍អាចចូលរួមបំពេញបន្ថែមបានតាមនាយកដ្ឋាននានចំណុះនៃអគ្គនាយកដ្ឋាន បង្កើតជាក្រុមនីមួយៗ ធ្វេីការប្រកួតជាប្រចាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដេីម្បីត្រៀមរៀបចំចូលរួមប្រកួតជាមួយអគ្គនាយកដ្ឋានចំណុះនៃក្រសួងមហាផ្ទៃ រដូវកាលទី២ ឆ្នាំ២០២៥នាឆ្នាំខាងមុខនេះ។ ឯកឧត្តម បានបញ្ជាក់ថាការចូលរួមចំណែកក្នុងការលេងកីឡានេះក៏ជាផ្នែកមួយបង្ហាញពីសមត្ថភាព សុខភាពរបស់មន្រ្តីដេីម្បីបន្តពង្រឹងការងារជំនាញរបស់ខ្លួនក្នុងការបម្រេីការងារក្នុងអគ្គនាយកដ្ឋានអន្តោប្របវេសន៍បន្ថែមទៅមុខទៀតដែល។
ជាចុងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសុំណូមពរដល់លោក-លោកស្រីប្រធាននាយកដ្ឋានពាក់ជួយពិនិត្យមើលបន្ថែមទៀត ព្រមទាំងសុំណូមពរជួយឧបត្ថម្ភដល់ក្លឹប ក៏ដូចជាក្រុមការងារកីឡាករ ដើម្បីពង្រឹងសមត្ថភាពល្អប្រសើរជាងនេះទៀត ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអនុប្រធានក្លឹបដែលបានចំណាយពេលវេលាក្នុងការៀបចំក្រុមកីឡាករបាល់ទាត់ក្លឹបអន្តោប្រវេសន៍មានជ័យនេះឡើង ព្រមទាំងក្រុមកីឡាករទាំងអស់ដែលបានចូលរួមនិងចំណាយពេលវេលារបស់ខ្លួនក្នុងការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃលេីកទី២ ឆ្នាំ២០២៥ខាងមុខនេះ ឱ្យទទួលបានភាពជោគជ័យ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)