ព័ត៌មានថ្មីបំផុត


ពិធីចាប់ឆ្នោតចែកពូល ការប្រកួត“ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥

 

នារសៀលថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៥នេះ ក្រុមកីឡាបាល់ទាត់អន្តោប្រវេសន៍មានជ័យ បានចូលរួមពិធីចាប់ឆ្នោតចែកពូល ការប្រកួត“ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំខេត្តបាត់ដំបង ក្នុងទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន ​នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ដោយមានអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋានអគ្គលេខាធិការដ្ឋានចំណុះក្រសួងមហាផ្ទៃទាំង១៣ផងដែរ ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ