ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងពិធីប្រកាសសមាសភាពបន្ថែមអនុប្រធាន នៃអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន

 

នារសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធាន នៃអនុគណៈកម្មាធិការទទួលបន្ទុកទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងពិធីប្រកាសសមាសភាពបន្ថែមអនុប្រធាន នៃអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកទ្វារព្រំដែន និងប្រកាសសមាសភាពលេខាធិការដ្ឋាន នៃអនុគណៈកម្មការ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ដែលទើបទទួលបានសេចក្តីសម្រេចតែងតាំងថ្មីរាជរដ្ឋាភិបាលកម្ពុជា និងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន នៃអនុគណៈកម្មការ និងដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាអនុប្រធាន និងជាសមាជិកសមាជិកា នៃអនុគណ:កម្មការសរុប ១៨០ នាក់ មកពីបណ្តាអង្គភាព-ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

 

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ