កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២
កិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២
ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគី លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន លោកនាយប៉ុស្តិ៍កំពង់ផែសមុទ្រ នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។
កិច្ចបន្ទាប់ ឯកឧត្តម បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ ឡើងរាយការណ៍ពីវត្តមានអនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ រួចបានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤។
បន្ទាប់មកក៏បានអនុញ្ញាតឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីតន់ហន់ ឡើងធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពរបស់ប៉ុស្តិ៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។
ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ២ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងត្រូវរឹតបណ្តឹងវត្តមានមន្រ្តី និងវត្តមានរបស់លោកនាយប៉ុស្តិ៍ព្រមទាំងបានណែនាំមន្ត្រីទាំងអស់ត្រូវរក្សាអនាម័យឲ្យបានល្អ និងនៅពេលបំពេញការងារ ក៏ដូចជាពេលចូលរួមប្រជ៉ំនានាត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់ ពង្រឹងនូវការចេញចូលនៃជនជាតិវៀតណាម និងត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ។
ជាកិច្ចបន្ទាប់ លោកជំទាវ ឧត្តមសេនីយ៍ទោ អគ្គនាយករង បានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងណែនាំឲ្យធ្វើការកត់ត្រានូវស្នាដៃរបស់ខ្លួន ដើម្បីជាមូលដ្ឋានស្នើស៉ំលិខិតសរសើរ រួមទាំងណែនាំលោកអនុប្រធាននាយកដ្ឋានជាគ្រូបង្គោលធ្វើបញ្ជីចំនួនគ្រូបង្គោល គ្រូជំនួយ និងគ្រូបង្គោលតាមបណ្តាប៉ុស្តិ៍ដើម្បីសិក្សាឲ្យចំគោលដៅ និងបន្ថែមកម្មវិធីសិក្សាក្រមសិលធម៍ចូលវត្គបណ្តុះបណ្តាល។
មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមនិងសំណូមពរ របស់លោកនាយប៉ុស្តិ៍ទាំងបី ព្រមទាំងត្រួតពិនិត្យទិសដៅរបស់នាយកដ្ឋានទាំង១៨ចំណុចក្នុងរបាយការណ៍ ក្នុងនោះដែរក៏បានប្រគល់នូវលិខិតសរសើររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាងបី និងលោកនាយប៉ុស្តិ៍ទាំង១៥ផងដែរ៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)