ពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធីបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា បានពាំនាំនូវប្រសាសន៍ចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា "យើងពុំគួរបន្តលើកឡើងជាបញ្ហាប្រឈមដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំ តទៅទៀតនោះទេ ត្រូវរួមគ្នារិះរកវិធី និងយន្តការដោះស្រាយឱ្យអស់ពីលទ្ធភាព។ ឯកឧត្តម អគ្គនាយក ក៏បានលើកយកឧទាហរណ៍ខ្លះ ដែលជាបញ្ហាប្រឈមពាក់ព័ន្ធសមត្ថកិច្ចរបស់យើងមកបញ្ជាក់ជូនដូចជា៖ បញ្ហាកង្វះមន្ត្រីជំនាញ យើងអាចពិចារណារៀបចំនិងផ្តល់នូវការបណ្តុះបណ្តាល បញ្ហាទីតាំងដាច់ស្រយាលមានជនបរទេសស្នាក់នៅ ដែលមានការលំបាកក្នុងការចុះត្រួតពិនិត្យ ដែលយើងអាចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទៅឱ្យដល់ និងត្រួតពិនិត្យឱ្យបានម៉ត់ចត់ និងបញ្ហាអាជ្ញាធរមូលដ្ឋាននៅស្ទាក់ស្ទើរក្នុងការផ្តល់លិខិត/ឯកសារបញ្ជាក់នានា តាមច្បាប់កំណត់ជូនជនបរទេសអន្តោប្រវេសន្តស្របច្បាប់ ដែលយើងអាចធ្វើបានតាមរយៈការបន្តចុះផ្សព្វផ្សាយពន្យល់ណែនាំជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យបានយល់ជ្រួតជ្រាបជាដើម ដែលបញ្ហាប្រឈមខាងលើនេះ ត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ន។ ចំណុចខ្វះខាតទាំងនេះ ជាកត្តាខាងក្នុង រួមផ្សំមួយផ្នែកនៃការបន្តលួចជ្រៀតចូល និងសម្ងំស្នាក់នៅដោយខុសច្បាប់ដោយជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងបន្តកើតមាន។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រសាសន៍ជំរុញឲ្យអគ្គនាយករដ្ឋានអន្តោប្រវេសន៍ បន្តត្រួតពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀតចំពោះការចេញ-ចូលរបស់ជនបរទេស,ត្រូវបង្កើនការគ្រប់គ្រងនៃការស្នាក់នៅរបស់ជនបរទេស រួមទាំងចុះត្រួតពិនិត្យឲ្យបានគ្រប់រោងចក្រសហគ្រាស់ដែលមាន ជនបរទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា ចាប់ពីពេលនេះទៅត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
ចំពោះការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្តនាយឧត្តមសេនីយ៍បានណែនាំឲ្យបង្កើនសកម្មភាពគ្រប់គ្រងវត្តមានស្នាក់នៅឱ្យបានច្បាស់លាស់តាមស្មារតីនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពី អន្តោប្រវេសន៍ ពិសេសត្រូវចាត់តាំងការអនុវត្តឱ្យបានជោគជ័យនូវផែនការលេខ ០០៣ផក របស់ ក្រសួងមហាផ្ទៃ។ ហេតុនេះ ស្នើដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យទទួលលទ្ធផលល្អ ដោយហេតុថាប្រតិបត្តិករសំខាន់ក្នុងការអនុវត្តផែនការខាងលើ គឺប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលមានតួនាទីគ្រប់គ្រងជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន សំដៅធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ជាមួយនោះដែលត្រូវណែនាំដល់ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទដែលមានជនបរទេសស្នាក់នៅ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចនៃការរាយការណ៍វត្តមានស្នាក់នៅរបស់ជនបរទេសទៅក្នុងប្រព័ន្ធ FPCS និងត្រូវចាត់វិធានការក្នុងការផាកពិន័យដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលមិនបានរាយការណ៍អំពីវត្តមានជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាគតិយុត្តជាធរមាន។
ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវបន្តផ្សព្វផ្សាយ និងជំរុញឱ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព មកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាព ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។
ទន្ទឹមនេះ ត្រូវពង្រីកវិសាលភាពអធិការកិច្ចឱ្យដល់ទីតាំងរោងចក្រ សហគ្រាស កសិដ្ឋាន អាជិវកម្ម ដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាល តំបន់ជាប់ព្រំដែន ឬដែនកោះជាដើម។ ឯកឧត្តម បន្តទៀតថាត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)