ព័ត៌មានថ្មីបំផុត


ពិធីប្រកាសក្រុមប្រតិបត្តិការទី៤ ក្រុមការងារខេត្តស្វាយរៀង និងផ្សព្វផ្សាយផែនការលេខ ០០៣ផក នៅខេត្តស្វាយរៀង

 

នៅថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ និងឯកឧត្តម ម៉ែន កល្យាណ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី៤ បានចូលរួមដឹកនាំពិធីប្រកាសក្រុមប្រតិបត្តិការទី៤ ក្រុមការងារខេត្តស្វាយរៀង និងផ្សព្វផ្សាយផែនការលេខ ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ ០០៣ផក នេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក/លោកស្រី ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ក្រុមប្រតិបត្តិការទី៤ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយករដ្ឋបាលសាលាខេត្ត ក្រុមការងារខេត្ត ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងផែនអត្តសញ្ញាណកម្មខេត្ត ប្រធានមន្ទីរការងារខេត្ត នាយ/នាយរង និងមន្រ្តីនៃការិយាល័យគ្រប់គ្រងជនបរទេសនិងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុក អធិការ/អធិការរងអធិការរងក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ សរុបចំនួន ២៣៩នាក់។

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ