ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបលទ្ធផលសវនកម្មផ្ទៃក្នុង នៅនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន

 

នៅរសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន មានបើកកិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបលទ្ធផលសវនកម្មផ្ទៃក្នុង នៅនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សៀកចលនា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីអស់លោក-លោកស្រី ថ្នាក់អនុប្រធាននាយកដ្ឋាន ថ្នាក់នាយ-នាយរងការិយាល័យ ថ្នាក់ផ្នែក-នាយរងផ្នែក និងមន្រ្តី ចំណុះនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន ចំនួន ៦៥នាក់ និងក្រុមការងារនៃគណៈប្រតិភូសវនកម្មផ្ទៃក្នុង ចំនួន ៧ នាក់ សរុបរួមមានចំនួន ៧២នាក់។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ