ព័ត៌មានថ្មីបំផុត


ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងខេត្តត្បូងឃ្មុំ

 

នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្តត្បួងឃ្មុំ និងជាប្រធានក្រុមការងារប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តត្បូងឃ្មុំ បានដឹកនាំរៀបចំពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងខេត្តត្បូងឃ្មុំ។

ពិធីនេះដែរមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង និងជាប្រធានក្រុមការងារត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសខេត្តទាំង ៤ ខេត្ត ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមកាងារជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពីមន្ត្រីជំនាញរបស់ខេត្តរួមមាន លោកស្នងការខេត្តត្បូងឃ្មុំ ស្នងការរងទទួលផែនអន្តោប្រវេសន៍ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តកំពង់ចាម ប្រធានមន្ទីរការងារខេត្ត នាយករងសាលាខេត្ត មេបញ្ជាការរងកងរាជាវុធហត្ថខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកពាក់ព័ន្ធ អធិការ អធិការរងក្រុង-ស្រុកពាក់ព័ន្ធ ចៅសង្កាត់-មេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជុំវិញខេត្ត និង វិស័យឯកជន សរុបទាំងអស់មានចំនួន២០៦ នាក់។

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ