កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាវិន័យ នៃនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាវិន័យ នៃនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាវិន័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស្រេង តេកអាន ប្រធានក្រុមប្រឹក្សាវិន័យ និងអនុប្រធាន ព្រមទាំងសមាជិករបស់ក្រុមប្រឹក្សាវិន័យនាយកដ្ឋាន ដែលមានរបៀបវារៈដូចខាងក្រោម៖
- មតិសំណេះសំណាលរបស់លោកប្រធានអង្គប្រជុំ
- ការចូលរួមមតិ និងរបាយការណ៍ស្ដីពីការអនុវត្តការងារក្រុមប្រឹក្សាវិន័យប្រចាំឆ្នាំ២០២៤ របស់ ក្រុមប្រឹក្សាវិន័យ តាមបណ្ដាលប៉ុស្តិ៍ទាំង ១៥ ដោយលើកពីបញ្ហាប្រឈមនិងសំណូមពរជូនអង្គប្រជុំ
- មតិចូលរួមរបស់លោកនាយការិយាល័យជំនាញ
- មតិចូលរួមរបស់ក្រុមប្រឹក្សាវិន័យនាយកដ្ឋានច្រកទ្វារទី២
- មតិណែនាំ និងបូកសរុបរបស់ប្រធានអង្គប្រជុំ៖
១-បន្តខិតខំយកចិត្តទុកដាក់អនុវត្តវិន័យសំដៅលើកកម្ពស់សីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ដូចជា:
-ត្រូវអនុវត្តន៍តាមសេចក្តីណែនាំលេខ ០០១ សណន ស្តីពីការអនុញ្ញាតច្បាប់ឈប់សម្រាក់ពីការងាររបស់មន្ត្រីនគរបាលជាតិ ចុះថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
-បន្តអនុវត្តន៍សេចក្តីណែនាំ លេខ ០០២ ស.ណ.ន/អអ ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីនគរបាលអន្តោប្រវេសន៍ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
-បន្តអនុវត្តន៍សេចក្តីណែនាំ លេខ០០៣ ស.ណ.ន/អអ ស្តីពីរបៀបរបបការងារ និងវិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
២-ត្រូវបន្តអនុវត្តន៍បទវិន័យនគរបាលជាតិកម្ពុជាលេខ ៨៧៣.ប្រកថ្មី ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ប្រសួងមហាផ្ទៃ
៣-ត្រូវជៀសវាងដាច់ខាតនូវភាពអសកម្ម ១២ ចំណុចដែលក្រុមប្រឹក្សាវិន័យនាយកដ្ឋានច្រកទ្វារទី២ ដាក់ឲ្យអនុវត្ត
៤-ត្រូវផ្សព្វផ្សាយបទវិន័យ ១៥ចំនុច ដែលដកស្រង់ចេញពីប្រកាសលេខ ៨៧៣ .ប្រក ថ្មី ដើម្បីជម្រុញឱ្យមន្ត្រីគោរពអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពគំនាប់គ្នាទៅវិញទៅមកតាមឋានានុក្រម ត្រូវស្លៀកពាក់ឯកសណ្ឋាន ការគោរពពេលវេលាបំពេញភារកិច្ច និងការចាត់តាំងរបស់អង្គភាពនីមួយៗ
៥-ត្រូវផ្ដល់សេវាអន្តោប្រវេសន៍ជូនភ្ញៀវជាតិនិងអន្តរជាតិ ដោយកាយវិការញញឹមរួសរាយ រាក់ទាក់ ទនភ្លន់ តែម៉ឺងម៉ាត់នឹងការងារ យុត្តិធម៌ និងតម្លាភាព ជៀសវាងរាល់សកម្មភាពយកឋានៈតួនាទីគាបសង្កត់ ជំរិតទារប្រាក់
៦-ត្រូវមានសាមគ្គីផ្ទៃក្នុងឱ្យបានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ
៧-ត្រូវប្រកាន់ភ្ជាប់នូវសុជីវធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង
៨-ត្រូវមានចរិក៣សំខាន់ (បូរណភាពទឹកដី ការទូត និងសន្តិសុខជាតិ)
៩-យើងទាំងអស់គ្នាត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/