ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំបន្តស្តីពីការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

 

នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំបន្តស្តីពីការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

ចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោក-លោកស្រីអនុប្រធាននាយកដ្ឋានទទួលការងាររដ្ឋបាលសរុប នាយការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមលេខាធិការនៃក្រុមការងារកសាងផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ