កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ លើកទិសដៅបន្តខែមករា
កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ លើកទិសដៅបន្តខែមករា
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ លើកទិសដៅបន្តខែមករា ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀ ម៉ាប់ អគ្គនាយករង និងលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីអស់លោក លោកស្រី ថ្នាក់អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តី សរុបចំនួន ៦៥នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/