ពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃនៅខេត្តសៀមរាប
ពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃនៅខេត្តសៀមរាប
នៅថ្ងៃច័ន្ទ ០១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប បានធ្វើពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម សំកុល សុខចិត្រា អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យជនបរទេសខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន ក្រុមការងារបានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណង ក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពី វត្តមានជនបរទេសស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយបានដាក់ទិសដៅអោយសមត្ថកិច្ចផ្សព្វផ្សាយ ដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិត ក្នុង ខេត្ត សៀមរាបយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមាន ជនបរទេស ការបង្កើតគណនី (FPCS) សម្រាប់ ចុះវត្តមានជនបរទេសឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។ ចំពោះម្ចាស់គោលដៅ ម្ចាស់ទីតាំងនានា តម្រូវឲ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដើម្បីបញ្ជូលក្នុងប្រព័ន្ធ(FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំង ធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS)និងបទបង្ហាញអំពី ការពិនិត្យ លិខិតឆ្លងដែន VISA ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបេីកវគ្គបណ្ដុះបណ្ដាល ជូនដល់ មន្ត្រីបុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ នៅរសៀលថ្ងៃ ទី ១៦ខែ ធ្នូ ឆ្នាំ ២០២៤ ផងដែរ។សមាសភាពសរុប ១២៩ និងវិស័យឯកជនរួមមាន ១២០នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/