ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃនៅខេត្តកំពង់ស្ពឺ
ពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃនៅខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង និងជាប្រធានក្រុមប្រតិបត្តិការទី៣ តំណាងឯកឧត្តមឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ស៊ឹម រតនៈ អភិបាលរង តំណាងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅសាលាខេត្តកំពង់ស្ពឺ។ ពិធីនេះប្រព្រឹត្តទៅដោយមានសមាសភាពចូលរួមសរុបចំនួន ៣១២ នាក់ និងវិស័យឯកជនរួមមាន ៧៤នាក់។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/