កិច្ចប្រជុំបូកសរុបការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត
កិច្ចប្រជុំបូកសរុបការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត
នៅថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន បានដឹកនាំកិច្ចប្រជុំបូកសរុបការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានដែលជាប្រធានក្រុមការងារទាំង០៤និងសមាជិកនៃក្រុមការងារទាំងអស់។នៅក្នុងថ្ងៃដដែលនេះដែរ ការិយាល័យជំនាញទាំង០៥ចំណុះនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន ក៏បានធ្វើការប្រជុំតាមការិយាល័យរៀៗខ្លួនដើម្បីធ្វើការបូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០២៤និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមករាឆ្នាំ២០២៥ផងដែរ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/